|
|
|
Premier League កំពុងពិចារណាក្នុងការកែច្បាប់ថ្មីដែលអនុញ្ញាតឲ្យក្លឹបនីមួយៗ ប្ដូរកីឡាករបាន ៥នាក់ក្នុងមួយប្រកួត ។ គួរបញ្ជាក់ថាច្បាប់នេះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីក្លឹបទាំង២០ នៅក្នុង Premier League នៅថ្ងៃស្អែក ។

ទោះជាយ៉ាងណា ការអនុញ្ញាតអោយប្តូរកីឡាករ ៥នាក់ក្នុងមួយប្រកួតធ្លាប់បានអនុវត្តកាលពីរដូវកាលឆ្នាំ ២០១៩/២០ ដោយសារកាលវិភាគការប្រកួតរបស់ក្លឹបនីមួយៗញឹក បន្ទាប់ពីឈប់សម្រាកក្រោយផ្ទុះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ស្របពេលដែលលីគកំពូលធំៗរបស់អឺរ៉ុបនៅតែបន្តអនុញ្ញាតអោយប្តូរកីឡាករបាន ៥នាក់រហូតមកដល់រដូវកាលនេះ ដោយឡែក Premier League បានអនុញ្ញាតអោយប្ដូរកីឡាករបាន ៣នាក់ក្នុងប្រកួត ចាប់ពីរដូវកាលឆ្នាំ២០២០/២១រហូតមកម្ល៉េះ ៕
ប្រភព ៖ BBC Sports
លោក Marco Silva បានចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុម Fulham ដោយបញ្ចប់អាណត្តិប្រាំឆ្នាំនៅ Craven Cottage។ ក្នុងអំឡុងពេលដែលលោកនៅក្លឹបនេះ លោក Silva បានត្រួតពិនិត្យរយៈពេលដ៏សំខាន់មួយនៃវឌ្ឍនភាព រួមទាំងការដឹកនាំក្រុម Fulham ទៅកាន់ពានរង្វាន់លីគលើកដំបូងក្នុងរយៈពេល 21 ឆ្នាំក្នុងយុទ្ធនាការ Championship ដ៏លេចធ្លោមួយ ដែលបានឃើញពួកគេស៊ុតបញ្ចូលទីបាន 110 គ្រាប់។...
ខ្សែបម្រើស្លាប Raphinha របស់ក្លឹប Barcelona បានបើកចំហអំពីអ្វីដែល Brazilian national team កំពុងខ្វះខាតនាពេលបច្ចុប្បន្ន បន្ទាប់ពីជ័យជម្នះ 6-2 លើក្រុមប៉ាណាម៉ាថ្មីៗនេះ។...
Friendly Match Wales VS Ghana Result ...
Friendly Match Georgia VS Romania Result ...
Friendly Match Croatia VS Belgium Result ...